ផ្លូវជាន់លើមួយនៅសិង្ហបុរីធ្វើមិនទាន់ហើយត្រូវបាក់រលំស្លាប់កម្មករម្នាក់​

កម្មករម្នាក់ស្លាប់និង១០នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសសិង្ហបុរី ក្នុងករណីផ្លូវជាន់លើមួយខ្សែដែលធ្វើមិនទាន់ហើយបានបាក់រលំនៅព្រឹកថ្ងៃសុក្រនេះនៅក្បែរផ្លូវ Pan-Island Expressway។​

តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដកស្រង់របាយការណ៍ពី​ស្ថាប័នការពារជនស៊ីវិលសិង្ហបុរីឲ្យដឹងថា ការបាក់នេះកើតឡើង​ម៉ោង​៣និង៣៥នាទី។ ប្រភពដដែលឲ្យដឹងទៀតថា ក្រុមការពារជនស៊ីវិលសិង្ហបុរីប្រមាណ៦០នាក់បានធ្វើសកម្មភាពសង្គ្រោះ។​

កម្មករ១០នាក់ដែលរងរបួសនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Changi។ អ្នករបួសទាំងនេះមកពីប្រទេសចិន និង ប្រទេសប៉ង់ក្លាដេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ