អាមេរិកស្នើឲ្យប្រទេសនានាផ្តល់ទិន្នន័យអ្នកធ្វើដំណើរដែលត្រូវហាមឃាត់​

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្នើឲ្យប្រទេសនានាផ្តល់ទិន្នន័យឬឈ្មោះអ្នកដែលត្រូវបានហាមឃាត់ការធ្វើដំណើរ ដើម្បីយកទៅធ្វើជាមូលដ្ឋានក្នុងការពិចារណាផ្តល់ទិដ្ឋការឲ្យឬយ៉ាងណាក្នុងគោលបំណងប្រុងប្រយ័ត្នលើក្រុមភេរវកម្ម។ ​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

សំណើបញ្ជាក់ថា បើសិនជាប្រទេសនានាមិនបានឆ្លើយឬបំពេញតាមពិធីសារការទូតថ្មីនេះក្នុងរយៈពេល៥០ថ្ងៃ ប្រឈមនឹងការដាក់ទណ្ឌកម្មលើការធ្វើដំណើរ។​

លិខិតស្នើសុំនេះ ត្រូវបានផ្ញើទៅកាន់ស្ថានទូតរបស់អាមេរិក​នៅទូទាំងពិភពលោកកាលពីថ្ងៃពុធ ដើម្បីផ្តល់ទៅកាន់រដ្ឋពាក់ព័ន្ធទាំងនោះ។ ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ បានដាក់ចេញនូវវិធានការហាមឃាត់ពលរដ្ឋនៃប្រទេសចំនួន​៦ដែលកាន់សាសនាឥស្លាមមិនឲ្យចូលដែនដីអាមេរិក​ក្រោមហេតុផលពង្រឹងសន្តិសុខសណ្តាប់ធ្នាប់។​

បំណងរបស់អាមេរិកនោះគឺទាមទារឲ្យប្រទេសនានាលើកឡើងបញ្ហារបស់អ្នកធ្វើដំណើរដូចជា បញ្ហាតែងកើតមានឡើង បញ្ហាលើលិខិតឆ្លងដែន ការបាត់លិខិតឆ្លងដែន និងបទឧក្រិដ្ឋផ្សេងទៀតដែលត្រូវបានប្តឹទៅកាន់នគរបាលអន្តរជាតិជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ