ម៉ាក្រុង និងត្រាំ រំលឹកបុណ្យជាតិបារាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រួមគ្នា គូសបញ្ជាក់ទំនាក់ទំនងល្អ

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុង និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រារព្ធ​បុណ្យ​ជាតិ​បារាំង​រួម​គ្នា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​មាន​ព្យុហយាត្រា​កង​ទ័ព​ ដែល​ជា​ការ​ផ្ដល់​កិត្តិយស​ដល់​មេដឹកនាំ​អាមេរិក និង​ជា​ការ​បង្ហាញ​នូវ​ទំនាក់​ទំនង​ដ៏​កក់​ក្ដៅ​រវាង​មេដឹកនាំ​ទាំង​ពីរ​រូប​នេះ។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប៉ុន្តែ ពិធី​នេះ​ក៏​ភ្ជាប់​ជាមួយ​ការ​កាន់​ទុក្ខ​ផង​ដែរ ជា​ការ​គោរព​ទៅ​ដល់​ជន​រង​គ្រោះ ៨៦​នាក់ ត្រូវ​បាន​ភេរវជន​សម្លាប់​កាល​ពី​មួយ​ឆ្នាំ​មុន នៅ​ទីក្រុង​នីស ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។

លោក ត្រាំ គឺ​ជា​ភ្ញៀវ​កិត្តិយស​របស់​លោក ម៉ាក្រុង នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​នៅ​ទីក្រុង​ប៉ារីស ខណៈ​ដែល​ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​រំលឹក​ដល់​កង​ទ័ព​អាមេរិក​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​ផង​ដែរ។

ព្យុហយាត្រា​កង​ទ័ព បាន​បង្ហាញ​នូវ​ក្បួន​កង​ទ័ព​បារាំង និង​អាមេរិក ដែល​ធ្វើ​ដំណើរ​យឺតៗ​នៅ​វិមាន​ប្រធានាធិបតី​បារាំង រួម​ទាំង​ការ​សម្ដែង​របស់​យន្តហោះ​ចម្បាំង​ផង​ដែរ។

កង​ទ័ព​អាមេរិក​ដែល​ស្ថិត​ក្នុង​ឈុត​ពណ៌​ត្នោត ក៏​ស្ថិត​ក្នុង​ចំណោម​ទាហាន​បារាំង ៣៧២០​នាក់ នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​នោះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ