ម៉ាឡេស៊ីបន្តបង្ក្រាបពលករខុសច្បាប់​​​​បើទោះបីប៉ះពាល់អាជីវកម្មឯកជន

ការ​ឆ្មក់​ចូល​ទៅ​ការដ្ឋាន​សាងសង់ បាន​ក្លាយ​ទៅ​ជា​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​ទៅ​ហើយ ចាប់​តាំង​ពី​ម៉ាឡេស៊ី​ចាប់​ផ្ដើម​ការ​បង្ក្រាប​ទូទាំង​ប្រទេស​ទៅ​លើ​ពលករ​បរទេស​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​នេះ។

សារព័ត៌មាន​សិង្ហបុរី​ចុះ​ផ្សាយ​ថា នៅ​ក្នុង​រយៈ​ពេល ១០​ថ្ងៃ​ដំបូង​នៅ​ក្នុង​ប្រតិបត្តិការ​នេះ ពលករ​ខុស​ច្បាប់​ជាង ៣៣០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​មាន​ទាំង​ថៅកែ​ជាង ៦០​នាក់​ផង​ដែរ។

ការ​បង្ក្រាប​នេះ មិន​មែន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ព្រមាន​ជា​មុន​នោះ​ទេ។ អាជ្ញាធរ​អន្តោ​ប្រវេសន៍​ប្រទេស​នេះ បាន​ទុក​ពេល​ជិត ៥​ខែ​ដល់​ក្រុម​ថៅកែ ឲ្យ​នាំ​ពលករ​ខុស​ច្បាប់​ទៅ​ចុះ​បញ្ជី​ឲ្យ​បាន​ត្រឹម​ត្រូវ។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ លោក មូស្តាហ្វា អាលី កំណត់​គោល​ដៅ​ផ្ដល់​លិខិត​បញ្ជាក់​ការងារ​ ៦​សែន​សន្លឹក​ដល់​ពលករ​បរទេស​ខុស​ច្បាប់ ប៉ុន្តែ កម្មករ​មិន​ដល់ ១៦​ម៉ឺន​នាក់​ផង ត្រូវ​បាន​នាំ​ទៅ​ចុះ​ឈ្មោះ រហូត​ដល់​ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា។

មន្ត្រី​ម៉ាឡេស៊ី​រូប​នេះ​បញ្ជាក់​ថា អាជ្ញាធរ​នឹង​មិន​ពន្យារ​ពេល​ទៀត​នោះ​ឡើយ ហើយ​លោក​ថា ថៅកែ​មាន​ពេល​គ្រប់​គ្រាន់​ហើយ​សម្រាប់​នាំ​ពលករ​បរទេស​ទៅ​ចុះ​បញ្ជី​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ