ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ ចេញពីប្រភពអ្នកជំនួញលោក ដូណាល់ ត្រាំវ័យ៧១ឆ្នាំ កំពុងជួបបញ្ហាជាបន្តបន្ទាប់លើការសម្រេចការងារក្នុងជូរថ្នាក់ដឹកនាំរដ្ឋាភិបាល និងការសម្រេចកិច្ចការមួយចំនួននៅក្នុងសភា ចាប់តាំងពីលោកចូលកាន់តំណែងកាលពីថ្ងៃទី២០ខែកមរាឆ្នាំ២០១៧មក។
លោកត្រាំ ថ្លែងប្រាប់សារព័ត៌មានNews York Timeថា បើលោកដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បច្ចុប្បន្នលោក Jeff Sessions ជាអតីតសមាជិកព្រឹទ្ធសភាមកពីរដ្ឋAlabama ដកខ្លួនចេញពីការស៊ើបអង្កេត ករណីរុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់អាមេរិកកាលពីឆ្នាំមុននោះ លោកនឹងមិនតែងតាំងមន្ត្រីនេះទេ។ លោកចាត់ទុក ការដកខ្លួនចេញរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះថា ក្បត់រូបលោក។
ទោះយ៉ាងណា លោក Jeff Sessions ថ្លែងថា លោកនឹងបំពេញការងារឲ្យបានល្អ នៅអំឡុងពេលដែលស្ថិតនៅក្នុងតំណែងនេះ។
ក្នុងតំណែងលោក ត្រាំរយៈពេល៦ខែមកនេះ មានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌៣រូបហើយដែលលោកបានផ្លាស់ប្តូរ និង ត្រៀមប្តូរចេញទៀតគឺមានលោកស្រី Sally Yates មកពីរដ្ឋGeorgia លោក Dana Boente មកពីរដ្ឋ Virginia ហើយចុងក្រោយគឺលោក Jeff Sessions។ ពេលឡើងកាន់តំណែងភ្លាមលោក ត្រាំក៏បានដកតំណែងប្រធានចារកម្មផ្ទៃក្នុងអាមេរិកFBI គឺលោក ចន ខូមី។
លោក ក្នុងសប្តាហ៍នេះ លោកត្រាំក៏កំពុងជូបប្រទះបញ្ហាក្នុងការអនុម័តច្បាប់ថ្មីស្តីពីការថែទាំសុខភាពដែលបរាជ័យដោយសារសមាជិកក្នុងបក្សមានការជំទាស់។