រដ្ឋាភិបាលបានឲ្យដឹងថា ការប្រមូលពន្ធអាករគ្រប់ប្រភេទបានជាង ១ពាន់លានដុល្លារ សម្រាប់ពាក់កណ្តាលឆ្នាំនេះ គឺកើនលើសឆ្នាំមុនជាង៣០ភាគរយ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៥ កក្កដា អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៧ នេះខ្លួនប្រមូលពន្ធអាករបានចំនួន ១ ១៩២,៤០ (មួយពាន់មូយរយកៅសិបពីរ) លានដុល្លារអាមេរិក កើនលើសឆ្នាំមុនជាង៣២ភាគរយ (ឆ្នាំ២០១៦បានចំនួន ១ ០៦០,២៥ លានដុល្លារ) ។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា កំណើននេះគឺ ដោយសារការប្រមូល ពន្ធលើប្រាក់ចំណូលកើនបាន ៣២,៨% អាករលើតម្លៃបន្ថែមកើន ៤៥,១% អាករពិសេសកើន១០% និងពន្ធលើប្រាក់បៀវត្សមានការកើនឡើង ៥%៕