អាបេ ថា សហគមន៍អន្តរជាតិ​​​​​​​​​​​​​ត្រូវដាក់សម្ពាធលើកូរ៉េខាងជើង

នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា សហគមន៍​អន្តរជាតិ ត្រូវ​តែ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង ជុំ​វិញ​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជាថ្មី​ម្ដង​ទៀត​របស់​ប្រទេស​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន  Reuters។

លោក អាបេ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​ថា ការ​បាញ់​គ្រាប់​មីស៊ីល​កាល​ពី​យប់​ថ្ងៃ​សុក្រ ដែល​កើត​ឡើង​ក្រោយ​ការ​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​នាពេល​ថ្មីៗ​ក្នុង​ខែ​នេះ​នោះ បាន​បង្ហាញ​ថា ការ​គំរាម​កំហែង​ទៅ​លើ​សន្តិសុខ​ជប៉ុន កាន់​តែ​ច្បាស់​ឡើង និង​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។

លោក​ថ្លែ​ង​ថា ដរាប​ណា​កូរ៉េ​ខាង​ជើង​បន្ត​សកម្មភាព​បង្ក​ហេតុ មាន​តែ​រក្សា​ទំនាក់​ទំនង​ជិត​ដិត​ជាមួយ​សហគមន៍​អន្តរជាតិ ចាប់​ផ្ដើម​ពី​អាមេរិក កូរ៉េ​ខាង​ត្បូង ចិន និង​រុស្ស៊ី និង​ពង្រឹង​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ