កូរ៉េខាងជើងតេស្តមីស៊ីលជាថ្មីជាការ​​​​​​​​តបតនឹងលោក ត្រាំ

កូរ៉េ​ខាង​ជើង បាន​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​លើក​ទី​ពីរ​របស់​ខ្លួន​នៅ​ក្នុង​ខែ​នេះ ដោយ​បង្កើន​ការ​គំរាម​កំហែង​ការ​វាយ​ប្រហារ​ទៅ​លើ​ទឹក​ដី​អាមេរិក នៅ​ចំ​ពេល​ដែល​មាន​ការ​ព្រមាន​កាន់​តែ​ខ្លាំង​ពី​ប្រធានាធីបតី ដូណាល់ ត្រាំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ត្រាំ បាន​បរិហារ​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល ដោយ​ចាត់​ទុក​ជា​ទង្វើ​គឃើ្លន​ និង​គ្រោះ​ថ្នាក់ ហើយ​បាន​ទាត់​ចោល​នូវ​ការ​អះអាង​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង​ថា ការ​សាក​ល្បង​នោះ អាច​ជួយ​ធានា​សន្តិសុខ​របស់​ខ្លួន។

លោក ត្រាំ បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា តាម​រយៈ​ការ​គំរាម​កំហែង​ពិភព​លោក សព្វាវុធ​ទាំង​នោះ និង​ការ​ធ្វើ​តេស្ត​​គ្រាប់​មីស៊ីល នឹង​កាត់​ផ្ដាច់​កូរ៉េ​ខាង​ជើង​ឲ្យ​កាន់​តែ​ឯកោ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​ចុះ​ទន់​ខ្សោយ ហើយធ្វើ​ឲ្យ​ប្រជាជន​កាន់​តែ​លំបាក​វេទនា។

លោក ត្រាំ បន្ត​ថា អាមេរិក​នឹង​ចាត់​វិធានការ​ចាំ​បាច់​ទាំង​អស់ ដើម្បី​ធានា​សន្តិសុខ​ដល់​ទឹក​ដី​អាមេរិក និង​ការពារ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

ក្រុម​អ្នក​តាម​ដាន​កូរ៉េ​ខាង​ត្បូង អាមេរិក និង​ជប៉ុន សុទ្ធ​តែ​ចាប់​បាន​សញ្ញា​នៃ​ការ​តេស្ត​គ្រាប់​មីស៊ីល​កាល​ពី​យប់​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ