កូរ៉េខាងត្បូងដាក់ពង្រាយខែលការពារ​​​​​​​​​​មីស៊ីលក្រោយកូរ៉េខាងជើងធ្វើតេស្តជាថ្មី

កូរ៉េ​ខាង​ត្បូង​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​ដំណើរការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ចំនួន ៤​គ្រឿង ដែល​បាន​មក​ពីអាមេរិក បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរទ្វីប​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​យប់​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​នេះ ត្រូវ​បាន​ពន្យា​ពេល​ទៅ​ហើយ បន្ទាប់​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល ២​គ្រឿង​ដំបូង ក្រោយ​ពី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​បញ្ជា​ឲ្យ​សិក្សា​វាយ​តម្លៃ​លើ​ផល​ប៉ះ​ពាល់​បរិស្ថាន។

វិមាន​បៃតង​ បាន​និយាយ​ថា ចិន​បាន​ទទួល​ដំណឹង​អំពីការ​សម្រេច​បង្កើន​ការ​ដាក់​ពង្រាយ​នេះ​ហើយ។

ចិន​បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​​ទៅ​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ ដោយ​និយាយ​ថា វា​ជួយ​ទប់​ស្កាត់​បាន​តិច​ប៉ុណ្ណោះ​ចំពោះ​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង ខណៈ​ដែល​វា​ធ្វើ​ឲ្យ​សន្តិសុខ​តំបន់​មិន​នឹង​នរ។ ចិន​ជឿ​ថា រ៉ាដា​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ អាច​រំលោភ​ចូល​ជ្រៅ​ក្នុង​ដែន​ដី​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ