តៃវ៉ាន់ត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងដំបូងប្រចាំនេះ

កោះ​តៃវ៉ាន់ បាន​ផ្អាក​​ដំណើរ​ការ​ផ្លូវ​រថភ្លើង និង​បិទ​សាលារៀន​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ដែនដី​កោះ​មួយ​នេះ​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ព្យុះ​ទីហ្វុង​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ព្យុះ​ទីហ្វុង​នេសាទ ដែល​កំពុង​វិវឌ្ឍ​ទៅ​ជា​ព្យុះ​ល្បឿន​កម្រិត​មធ្យម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ កំពុង​តែ​នាំ​មក​នូវ​ខ្យល់​បក់​បោក​ខ្លាំង​ក្លា​ចូល​ដល់​ឆ្នេរ​ភាគ​ខាង​កើត​ដែន​ដី​កោះ​តៃវ៉ាន់ ដែល​វា​គ្រោង​នឹង​ដល់​ដី​គោក​កោះ​តៃវ៉ាន់​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ។

ព្យុះ​ទីហ្វុង​នេសាទ បោក​បក់​ដល់​ភាគ​អាគ្នេយ៍​នៃ​ស្រុក​ហួលៀន​ហើយ ជាមួយ​ល្បឿន​រហូត​ដល់ ១៣៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ការិយាល័យ​អាកាសធាតុ​តៃវ៉ាន់ បាន​ព្រមាន​អំពី​ភ្លៀងធ្លាក់​ខ្លាំង​នៅ​ភាគ​ខាង​កើត និង​ភាគ​ខាង​ត្បូង​ ដោយ​អាច​នឹង​នាំ​មក​នូវ​ទឹក​ភ្លៀង​ខ្លាំង​បំផុត​នៅ​តំបន់​មួយ​ចំនួន។

សាលារៀន និង​កន្លែង​ការងារ​ ត្រូវ​បាន​ប្រកាស​បិទ​ទ្វារ​នៅ​លើ​កោះ​ចំនួន ២ ខណៈ​ដែល​ស្រុក​ជាច្រើននៅ​ភាគ​ខាង​កើត ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ប្រកាស​បិទ​ទ្វារ​ផង​ដែរ​នៅ​រសៀល​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ