អូស្ត្រាលីរាំងស្កាត់ទាន់ពេលផែនការ​​​​​​​​​​​ភេរវកម្មបំផ្ទុះគ្រាប់បែកលើយន្តហោះ

អាជ្ញាធរ​អូស្ត្រាលី​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ពួក​គេ​បាន​បញ្ឈប់​ “ផែនការ​ភេរវកម្ម”​មួយ ដែល​ប៉ុន​ប៉ង​​បំផ្ទុះយន្តហោះ បន្ទាប់​ពី​មនុស្ស ៤​នាក់ ត្រូវ​បានចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នានា​នៅ​ទីក្រុង​ស៊ីដនី។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Malcom Turnbull បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​អាច​រាយការណ៍​អំពី​យប់​មិញ​នេះ​ថា មាន​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ដ៏​ធំ​មួយ ដើម្បី​កាត់​ផ្ដាច់​ផែនការ​បំផ្ទុះ​យន្តហោះ​មួយ​គ្រឿង។

លោក​បន្ថែម​ថា បញ្ហា​សន្តិសុខ​ ត្រូវ​បាន​រឹត​បន្តឹង​នៅ​តាម​ព្រលាន​យន្តហោះ​សំខាន់ៗ​ទាំង​អស់​ ដោយ​អ្នក​ដំណើរ​ត្រូវ​បាន​ប្រាប់​ឲ្យ​​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រលានយន្ត​ហោះ​បាន ២​ម៉ោង​មុន​ពេល​ស្គែន។

ក្រុម​មន្ត្រី​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា តើ​ផែនការ​វាយ​ប្រហារ​នោះ​សំដៅ​ទៅលើ​ជើង​ហោះ​ហើរ​ក្នុង​ស្រុក ឬ​ជើង​ហោះ​ហើរ​អន្តរជាតិ ប៉ុន្តែ សារព័ត៌មាន​អូស្ត្រាលី​មួយ​បាន​ចុះ​ផ្សាយ​ថា ជើង​ហោះ​ក្នុង​ស្រុក​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ។

ស្នងការ​នគរបាល​សហព័ន្ធ​អូស្ត្រាលី លោក Andrew Colvin បាន​និយាយ​ថា មនុស្ស​ទាំង ៤​នាក់​ ដែល​ត្រូវ​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នោះ ត្រូវ​បាន​សង្ស័យ​ថា​មាន​ពាក់​ព័ន្ធ​នឹង​ផែនការ​វាយ​ប្រហារ​យក​លំនាំ​តាម​ក្រុម​ឥស្លាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ