ម៉ាឡេស៊ីជំរុញឲ្យ UN ផ្តល់របាយការណ៍ជនភៀសខ្លួន​ខណៈបារម្ភពីក្រុម IS

ម៉ាឡេស៊ី​នៅថ្ងៃចន្ទនេះ​ បានជំរុញឲ្យអង្គការសហប្រជាជាតិ​ទទួលបន្ទុកជនភៀសខ្លួន ផ្តល់របាយការណ៍មួយចំនួន​ក្នុងចំណោមជនភៀសខ្លួន និង អ្នកស្វែងរកសិទ្ធិជ្រកកោន ១៥០ ០០០នាក់ ដែល​បានចុះបញ្ជីស្របពេលប្រទេសនេះ​កំពុងបារម្ភខ្លាំងពីក្រុមបង្កភេរវកម្ម។​

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ម៉ាឡេស៊ីលោក​ Nur Jazlan ថ្លែងប្រាប់សារព័ត៌មាន ​Channel News Asia ថា  បច្ចុប្បន្ន​អាជ្ញាធរកំពុងបារម្ភខ្លាំងពីការហូរចូលក្រុមឧទ្ទាមIS ដែលអាចចូលតាមរយៈរូបភាព​ក្រុមជនភៀសខ្លួន​ ដែលទទួលបានកាតពីឧត្តមស្នងការអង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិជនភៀសខ្លួន។​

លោក​ថា អង្គការសហប្រជាជាតិ​ជាអ្នកផ្តល់កាតទទួលស្គាល់ជនភៀសខ្លួន ដែលមិនមានទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅ ហើយចំនួន​ជនភៀសខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីចេះតែមានការកើនឡើង ដែលនាំឲ្យមានការព្រួយបារម្ភ។

លោក​ Nur Jazlan​ ថ្លែងថា អាជ្ញាធរមានការសង្ស័យថា ក្រុមឧក្រិដ្ឋជនបានរៀបចំ ដឹកជញ្ជូនពួកISក្រោមរូបភាពជាជនភៀសខ្លួនឆ្លង់កាត់ព្រំដែនថៃ ចូលម៉ាឡេស៊ីតាមរថយន្តដឹកទំនិញ លោកថា នេះជាមូលហេតុដែលត្រូវបង្ក្រាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ