ពូទីន បណ្តេញអ្នកការទូតអាមេរិក​៧៥៥នាក់ចេញពីរុស្ស៊ី​

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចេញសេចក្តីប្រកាសថា អ្នកការទូតរបស់សហរដ្ឋអាមេរិក​ចំនួន​៧៥៥នាក់ ត្រូវចាកចេញពីប្រទេសរុស្ស៊ី លោកបញ្ជាក់ថា នោះជាការសងសឹកចំពោះការប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។​

ការសម្រេចរបស់លោក ពូទីន បានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែលោកថា ការកំណត់ឲ្យចាកចេញគឺត្រូវអនុវត្តនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៧។​ នេះបើតាមសារព័ត៌មាន BBC។​

ថ្មីៗនេះ អាមេរិក​បានដាក់ចេញ ទណ្ឌលើរុស្ស៊ីករណីចោទថា បានជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិក​កាលពីចុងឆ្នាំ​២០១៦ និងការឈ្លានពានគ្រប់គ្រងដែនដីគ្រីមៀ។​

ក្នុងពេលប្រកាសនោះ លោក ពូទីន ក៏បានបញ្ជាក់ ពីគម្រោង​យកអ្នកការទូតរបស់ខ្លួន​ចំនួន៤៥៥នាក់ ដែលកំពុងធ្វើការនៅអាមេរិកទៅប្រទេសរុស្ស៊ីវិញ។​

ករណីនេះ ត្រូវបានអ្នកតាមដានស្ថានភាពនយោបាយហៅថា ជាជម្លោះផ្នែកការទូត ទ្រង់ទ្រាយធំមួយក្នុងទំនាក់ទំនងអន្តរជាតិ។

សហរដ្ឋអាមេរិកបានសម្តែងការសោកស្តាយចំពោះវិធានការរបស់រុស្ស៊ីនៅពេលនេះ ហើយនៅមិនទាន់មានវិធានការណាមួយក្នុងការឆ្លើយតបនោះទេ ដោយបញ្ជាក់ថា ពេលនេះកំពុងតែសិក្សាវាយតម្លៃពីផលប៉ះពាល់ ដើម្បីសម្រេចឆ្លើយតបរបៀបណា។

លោក ពូទីន បញ្ជាក់ថា មិនមានការចរចាអ្វីបន្ថែមលើបញ្ហាទាំងនេះទេ ហើយថា ក៏មិន​មានគម្រោងដាក់សម្ពាធអ្វីបន្ថែមទៀតដែរ ប៉ុន្តែលោកថា មិនមានស្ថានភាពអ្វី​ល្អប្រែប្រួលក្នុងពេលឆាប់ៗនេះទេ។​

ប្រធានាធិបតីរុស្សីរូបនេះ​ថ្លែងថា អ្នកការទូតប្រមាណ​ជាង ១០០០នាក់នៅទូតនិង ស្ថានកុងស៊ុលអាមេរិក​នៅរុស្ស៊ី នៅតតែបន្តធ្វើការងារធម្មតា ប៉ុន្តែមន្ត្រីក្នុងតំណែង៧៥៥នាក់ផ្សេងទៀតត្រូវបញ្ឈប់សកម្មភាពការងាររបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ