កូរ៉េខាងត្បូងបារម្ភដោយសារអត្រាកំណើនពលរដ្ឋធ្លាក់ចុះ

រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែមានការព្រួយបារម្ភថា អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជាតិទៅថ្ងៃខាងមុខ ដោយសារតែអត្រាចាប់ណើតថ្ងៃរបស់ទារកដែលនឹងកើត មានការថយចុះ។

របាយការណ៍របស់រដ្ឋបង្ហាញថា អត្រាកំណើតថ្មីមានចំនួ​ន​៣៦០ ០០០នាក់ ក្នុងឆ្នាំនេះ​ ដែលចំនួននេះមានការថយចុះបើទោះជា រដ្ឋាភិបាលខំប្រឹងផ្សព្វផ្សាយឲ្យស្វាមី ភរិយាបង្កើនការយកកូនក៏ដោយ។

ខាងមន្ត្រីរដ្ឋាភិបាលលើកឡើងថា ហេតុផលដែលអាត្រាចាប់កំណើតថយចុះដោយសារតែបញ្ហាមិនមានការងារធ្វើ ប៉ុន្តែស្វាមី ភរិយាលើកឡើងថា ដោយសារការចំណាយលើការរស់នៅកើនឡើងខ្ពស់ ដូចថ្លៃផ្ទះនិងថ្លៃអប់រំជាដើម ដែលនាំឲ្យមានការលំបាកខ្លាំងដល់អ្នកដែលមានគ្រួសារធំ។​ នេះតាមសារព័ត៌មាន BBC។

បញ្ហាមួយទៀតទាក់ទងនឹងអត្រាកំណើតថយចុះ ត្រូវបានគេលើកឡើងថា ដោយសារតែស្ត្រីបារម្ភការបន្ថយរយៈពេលនៃមាតុភាព ឬ ច្បាប់ឈប់សម្រាកពេលសម្រាលកូន និង កត្តាដែលបុរសទាមទារឲ្យស្ត្រីទទួលខុសត្រូវផ្តាច់មុខលើការងារផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ