ប្រព័ន្ធតាមដាន​រលកស៊ូណាមីរបស់ថៃត្រូវការបច្ចេកវិទ្យាថ្មី​ជាង​៨០%

នាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ថៃនៅថ្ងៃចន្ទនេះ​បញ្ជាក់ថា ប្រព័ន្ធតាមដានការគំរាមកំហែងដោយរលកស៊ូណាមីរបស់ប្រទេសនេះ ត្រូវការកែលម្អសម្ភារបច្ចេកទេសជាង៨០% ដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងតាមដានស្ថានភាពរលកស៊ូណាមី។​ នេះបើតាមការទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

ថៃគឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់ដែលប៉ះពាល់ដោយសាររលកស៊ូណាមី កាលពីឆ្នាំ២០០៤ ហើយបណ្តាលឲ្យមានអ្នកស្លាប់២២៦ ០០០នាក់ ក្នុងនៅថៃស្លាប់អស់ ៥៣៩៥នាក់។​

កាលពីថ្ងៃទី២៦ខែធ្នូ​ឆ្នាំ២០០៤ រញ្ជួយដីកម្លាំង ៩,១៥ រិច្ឆទ័រនៅឆ្នេរសមុទ្រស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី ដែលបង្កជារលកខ្លាំងបំផ្លាញជីវិតមនុស្ស និង ខូចខាតសម្ភារនៅក្នុងសមុទ្រឥណ្ឌា ប៉ះដល់ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា និង ស្រីលង្កា។​

នាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ថៃបញ្ជាក់ថា​ប្រព័ន្ធតាមដាន​រលកស៊ូណាមី ដែលដំឡើងតាំងពីឆ្នាំ២០០៦នោះ ត្រូវការកែលម្អសម្ភារបច្ចេកទេសប្រមាណ​ពី៧០ទៅ៨០ភាគ ដែលស្នើនឹងប្រមាណ​២០០០ផ្នែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ