នៅវេណេហ្សូអេឡា១០នាក់ស្លាប់និងតំបន់ផ្សេងៗទៀតចលាចល

បោះឆ្នោត​សភាធម្មនុញ្ញនៅប្រទេសវេណេហ្សូអេឡា ផ្ទុះហិង្សារវាងប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ បណ្តាលឲ្យមនុស្សប្រមាណ​១០នាក់ស្លាប់ ហើយស្ថានភាពស្ទើរទូទាំងប្រទេសផ្ទុះការតវ៉ានាំឲ្យមានចលនាចល​។​

ក្រុមសម្ព័ន្ធអ្នកប្រឆាំងអះអាងថា ពលរដ្ឋប្រមាណ​៨៨% បានប្រឆាំងលទ្ធផល និង មិនទទួលស្គាល់ការរៀបចំការបោះឆ្នោត​សភាធម្មនុញ្ញ។​ ការបោះឆ្នោតសភាធម្មនុញ្ញគឺដើម្បីឈានដល់ការរៀបចំរចនាសម្ព័ន្ធ សរសេររដ្ឋធម្មនុញ្ញនៃប្រទេសនេះឡើងវិញ។​

កាលបោះឆ្នោតកាលពីម្សិលមិញនេះ ពោរពេញទៅដោយហិង្សា ហើយមានការស្តីបន្ទោសច្រើនទៅលើប្រធានាធិបតី​ Nicolás Maduro។​

សហរដ្ឋអាមេរិក​បានប្រកាសថា ពួកគេនឹងមានចំណាត់ការភ្លាមៗដោយថា នេះគឺដំណើរហិង្សាឆ្ពោះទៅរកភាពរឹងមាំនៃរបបផ្តាច់ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ