ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​ជន​ជាតិ​ចិន​១៥៣​នាក់​សង្ស័យ​ជំរិត​ទារ​ប្រាក់​៤៥០​លាន​ដុល្លារ

ប៉ូលិស​ឥណ្ឌូនេស៊ី បាន​និយាយ​កាល​ពី​ថ្ងៃម្សិល​មិញ​ថា ជន​ជាតិ​ចិន​ជាង ១៥០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​រៀបចំ​ផែនការ​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ីថឹណិត​នូវ​ទឹក​ប្រាក់​​ប្រហែល ៤៥០​លាន​ដុល្លារ តាម​រយៈ​ការ​បោក​បញ្ឆោត​ជន​ជាតិ​ចិន​ដូច​គ្នា ឲ្យ​បង់​ប្រាក់​។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នកនាំ​ពាក្យ​ប៉ូលិស​ក្រុង​ហ្សាកាតា លោក អាហ្កូ យូវ៉ូណូ បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ថា នោះ​គឺ​ជា​បណ្ដាញ​បោក​ប្រាស់​​អន្តរជាតិ​តាម​បណ្ដាញ​អនឡាញ។ លោក​ថា ​ប៉ូលិស​ឥណ្ឌូនេស៊ី​ទទួល​បានព័ត៌មាន​ដំបូង​​ពី​ប៉ូលិស​ចិន មុន​នឹង​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​រួម​គ្នា។

ប៉ូលិស​និយាយ​ថា ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន ១៤៨​នាក់ និង​ជន​ជាតិ​ឥណ្ឌូនេស៊ី ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ប្រតិបត្តិការ​ចុះ​បង្ក្រាប​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ នៅ​ទីក្រុង​ហ្សាកាតា ទីក្រុង​ស៊ូរ៉ាបាយ៉ា និង​នៅ​លើ​កោះ​បាតាំ និង​កោះ​បាលី។

លោក យូវ៉ូណូ បន្ថែម​ថា ជន​ល្មើស​គឺ​ជា​ជន​ជាតិ​ចិន ហើយ​ជន​រង​គ្រោះ​ក៏​ជា​ជន​ជាតិ​ចិន​ផង​ដែរ ប៉ុន្តែ បទ​ល្មើស​ប្រព្រឹត្ត​នៅ​ក្នុង​ទឹក​ដី​ឥណ្ឌូនេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ