ក្រុម​​រដ្ឋ​ឥស្លាមប្រកាស​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​លើ​ស្ថានទូត​អ៊ីរ៉ាក់​នៅ​ក្រុង​កាប៊ុល

ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​អ៊ីរ៉ាក់​នៅក្នុង​ទីក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជន​វាយ​ប្រហារ​អត្តឃាត បាន​បំផ្ទុះ​ខ្លួន​ឯង​​នៅ​ច្រក​ទ្វារ​ស្ថានទូត ដែល​អាច​ឲ្យ​ខ្មាន់​កាំភ្លើង​ចូល​ទៅ​ក្នុង​បរិវេណ​ស្ថានទូត ហើយ​បើការ​បាញ់​ប្រហារ​ជាមួយ​កម្លាំង​សន្តិសុខ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើទោះបី​ជា​គ្មាន​ការ​បញ្ជាក់​​អំពីការ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី​ក៏​ដោយ ក៏​ការ​វាយ​ប្រហារ​នោះ បាន​កើត​ឡើង​តែ ៣​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ដណ្ដើម​យក​ទីក្រុង​ឡើង​វិញ​ពី​សំណាក់​កង​ទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដោយ​មាន​ក្ដី​បារម្ភ​ថា ពួក​បះបោរ​អាច​ភៀស​ខ្លួន​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។

កង​កម្លាំង​សន្តិសុខ​អាហ្វហ្កានីស្ថាន បាន​ពើប​ប្រយុទ្ធ​នឹង​ខ្មាន់​កាំភ្លើង ៣​នាក់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​ក្រសួង​មហាផ្ទៃ​ប្រកាស​​ថា ការ​វាយ​ប្រហារ​នោះ ដែល​កើត​ឡើង​នៅ​សង្កាត់​ពាណិជ្ជកម្ម​ដ៏​មមា​ញឹក​នោះ ត្រូវ​បាន​បង្ក្រាប​បាន​វិញ​ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ