ចិនបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់ចេញពីបក្សដោយសារពុករលួយ

ក្រុមអ្នកឃ្លាំមើលដំណើរប្រឆាំងអំពើពុករលួយលើកឡើងថា កាលពីថ្ងៃពុធម្សិលមិញ មន្ត្រីជាន់ខ្ពស់មួយរួបត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្តចិន បន្ទាប់ពីបើកការស៊ើបអង្កេតមួយរយៈរកឃើញថា មន្ត្រីរូបនោះពាក់ព័ន្ធក្នុងការទទួលសំណូក។​

គណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការអធិការកិច្ច ថ្លែងថា លោក​ Zhang Huawei ជាអធិការកិច្ចថ្នាក់រដ្ឋមន្ត្រី មកពីក្រុមអធិការកិច្ចកណ្តាល​ បានបាត់បង់មុខតំណែង និងត្រូវផ្តន្ទាទោស ហើយបានធ្វើឲ្យខូចឈ្មោះក្រុមការងាររបស់លោក។​ នេះបើតាមការទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក​ Zhang ត្រូវបានក្រុមអធិការកិច្ចប្រកាសជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០១៧​ថា លោកពាក់ព័ន្ធទៅនឹងការទទួលសំណូកនៅក្នុងតំណែងរបស់លោក។​

យោងតាម​ទស្សនាវដ្តីហិរញ្ញវត្ថុរបស់ចិន​ Caixin ចុះផ្សាយថា ក្នុងពេលនោះ លោក ​Zhang ត្រូវបានឃុំខ្លួនពាក់ព័ន្ធទៅនឹងការទទួលផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ។​​ ចំណែកក្រុមការងារស៊ើបអង្កេតបានតានដានករណីនេះតាំងពីដើមឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ