UN: ហ្វីលីពីនឆ្លងរាលដាលជំងឺអេដស៍ខ្លាំងជាងគេនៅអាស៊ីប៉ាស៊ីហ្វិក

អង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍ថា ប្រទេសហ្វីលីពីន​ជាប្រទេសដែលមានការឆ្លងរាលដាលមេរោគអេដស៍ខ្លាំងជាងគេ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយអំពាវនាវឲ្យបង្កើន​អ្នកស្ម័គ្រចិត្តផ្សព្វផ្សាយឲ្យបានទូលាយពីការបង្ការមេរោគអេដស៍។​

របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញនៅថ្ងៃពុធនេះ ឲ្យដឹងថា នៅឆ្នាំ២០១៦ ហ្វីលីពីន​មានអ្នកឆ្លងមេរោគអេដស៍ចំនួន​១០ ៥០០នាក់ គឺកើនឡើង១៤០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ គឺរយៈពេល​៦ឆ្នាំមុននេះ។ ​នេះបើតាមសារព័ត៌មាន ABC។​

អ្នកជំនាញសុខភាពនៅអង្គការសហប្រជាតិ បានជំរុញឲ្យបង្កើនចំនួនអ្នកស្ម័គចិត្តក្នុងការធ្វើតេសឈាម និង អប់រំពីការប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ។​

តាមការសិក្សាបង្ហាញថា ក្នុងចំណោមអ្នកឆ្លងពីរទៅបីនាក់ ក្នុងចំណោមអ្នកមានអាយុចន្លោះពី១៥ទៅ ២៤ឆ្នាំ ជាបុរសនិយាយថា ពួកគេមិនបានយល់ដឹងត្រឹមត្រូវរោគសញ្ញានិងវិធីសាស្ត្រព្យាបាលមេរោគអេដស៍នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ