អាមេរិកប្រកាសអាសន្ននៅវេណេហ្សូអេឡាករណីចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ

សហរដ្ឋអាមេរិកបានពិពណ៌នាពីការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងពីររូបដាក់ពន្ធនាគារជាថ្មីទៀតគឺ ដល់ដំណាក់កាលប្រកាសអាសន្ន ហើយថាអាមេរិកកំពុងពិនិត្យលើវិធានការដើម្បីឆ្លើយតបទៅនឹងមេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសនេះ។​

មេដឹកនាំគណបក្សប្រឆាំងពីររូបគឺលោក​ Leopoldo Lopez និងលោក​ Antonio Ledezma ជាអ្នកដែលត្រូវបានឃុំឃាំងក្នុងផ្ទះនោះ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអង្គារម្សិលមិញបញ្ជូនទៅកាន់ពន្ធនាគារយោធា។​ នេះបើតាមសារព័ត៌មាន BBC។​

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធាឡឺសិន ថ្លែងថា អាមេរិកកំពុងតែពិនិត្យលើជម្រើស រួមបញ្ជូលទាំងការដាក់សម្ពាធ លើប្រធានាធិបតី Nicolas Maduro ឲ្យចុះចេញពីតំណែង។ ប្រតិកម្មរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើឡើងក្រោយពេលដែលមានការបោះឆ្នោត​ហិង្សាពីរថ្ងៃ។​

ហិង្សាក្នុងដំណើរការបោះឆ្នោតកាលពីថ្ងៃអាទិត្យបានបណ្តាលឲ្យមានមនុស្ស១០នាក់ស្លាប់ ចំណែកបក្សប្រឆាំងប្រកាសមិនចូលរួមនោះទេ។​

ចំណែកប្រធានាធិបតី Maduro ថ្លែងថា ការបោះឆ្នោតនោះគឺជាការបោះឆ្នោត​បដិវត្តន៍ថ្មីមួយដើម្បីផ្តល់អំណាចឆ្ពោះទៅរកសន្តិភាព ជំរុញឲ្យគ្រប់ភាគីអាចចរចា ដើម្បីធ្វើការរួមគ្នាជួយប្រទេសវេណេហ្សូអេឡាទាំងមូល។

ប៉ុន្តែមេដឹកនាំបក្សប្រឆាំងលើកឡើងថា ប្រធានាធិបតីកំពុងតែព្យាយាមសរសេររដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីបង្កើនអំណាចរូបលោកបានច្រើនបំផុត និងគ្រប់គ្រងលើបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ