អាមេរិកថាមិនចង់ផ្លាស់ប្តូររបបគ្រប់គ្រងនៅកូរ៉េខាងជើងនោះទេ

រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកថ្លែងថា អាមេរិកមិនចង់ធ្វើសកម្មភាពផ្លាស់ប្តូររបបគ្រប់គ្រងនៅកូរ៉េខាងជើងនោះទេគ្រាន់តែចង់ចរចាចំណុចខ្លះ ដែលការលើកឡើងបែបនេះស្របពេលដែល​ប្រទេសទាំងពីរកំពុងតែប្រឈមមុខដាក់គ្នាខ្លាំងលើកម្មវិធីអាវុធ។​

លោក រិច ធារ៉ឺសិន​ ថ្លែងថា អាមេរិកចង់ចរចាលើចំណុចខ្លះជាមួយកូរ៉េខាងជើងក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខដាក់គ្នា។​ ការបង្ហាញជំហរចង់ចរចានេះ ស្របពេលដែលកូរ៉េខាងជើងបញ្ជាក់ថា អាវុធមីស៊ីលរបស់ខ្លួនបាញ់ចុងក្រោយនេះ អាមានលទ្ធភាពទៅភាគខាងលិចនៃសមុទ្រអាមេរិក​ និង តំបន់ផ្សេងៗទៀត។​

លោកធារ៉ឺសិនថ្លែងថា អាមេរិកមិនចង់ផ្លាស់ប្តូររបបដឹកនាំ មិនចង់ផ្តួលរំលំ មិនបង្ខំឲ្យរួបរួមកូរ៉េទាំង២ និងមិនបានរៀបចំបញ្ជូនយោធាអាមេរិក​ទៅតំបន់ព្រំដែន​ប្រទេសកូរ៉េទាំងពីរនោះទេ។ នេះបើតាមការចុះផ្សាយរបស់ BBC។

បើទោះជាអាមេរិក​បង្ហាញជំហរចង់ចរចាក៏ដោយប៉ុន្តែ មន្ត្រីជាន់ខ្ពស់អាមេរិកលើកឡើងថា លោក ត្រាំកំពុងស្វែងរកដំណោះស្រាយក្នុងការឆ្លើយតប​ដោយការប្រើសង្គ្រាមដោះស្រាយជាមួយកូរ៉េខាងជើងក្នុងករណីចាំបាច់ណាមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ