មនុស្ស​រាប់លាននាក់នឹងស្លាប់ដោយសារកំដៅនៅឆ្នាំ២១០០

ក្រុមអ្នកសិក្សាពីការប្រែប្រួលអាកាសបានធ្វើការសន្និដ្ឋានថា នៅឆ្នាំ២១០០ រលកកម្តៅកើនឡើងខ្លាំងនឹងធ្វើឲ្យបាត់បង់ខ្យល់សំណើមនៅក្នុងអាកាសនៅតំបន់អាស៊ីខាងត្បូង ដែលអាចឈានដល់ការគំរាមកំហែងជីវិតមនុស្សរាប់លាននាក់។​

របាយការណ៍ដែលដកស្រង់មកចុះផ្សាយបន្តដោយសារព័ត៌មាន BBC បានបញ្ជាក់ថា ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដេសជាប្រទេសដែលប្រឈមខ្លាំងជាងគេ បើសិនជាមិនមានការបន្ថយការបញ្ចេញផ្សេងទៅក្នុងលំហអាកាសនាំឲ្យឡើងកម្ពៅផែនដីទៀតនោះ។​

ការសិក្សាបង្ហាញថា ប្រជាជនដែលរងផលប៉ះពាល់មានប្រមាណ៣០%នៅតំបន់នោះ ដែលគិតជាផ្ទះ១ក្នុងចំណោម៥រងការប៉ះពាល់។​ របាយការណ៍បញ្ចាក់ថា ស្បែកមនុស្សអាចធន់និងកម្ពៅបានក្នុងកម្រិតល្មម៣៥អង្សា ក្នុងរដូវក្តៅ ប៉ុន្តែដោយសារសីតណ្ហភាពឡើងខ្ពស់ស្បែកមិនអាចទ្រទ្រង់បានកាលពីឆ្នាំ២០១៥ បានបណ្តាលប្រជាជនឥណ្ឌា និង ប៉ាគីស្ថានស្លាប់អស់​៣៥០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ