សភាប្រេស៊ីលសម្រេចមិនបញ្ជូនប្រធានាធិបតីទៅតុលាការករណីពុករលួយ

តំណាងរាស្ត្រគណបក្សប្រឆាំងរបស់ប្រេស៊ីល​បានបរាជ័យក្នុងការរកសំឡេងគាំទ្រឲ្យបាន​២ភាគ៣ សម្រាប់បោះឆ្នោតសម្រេចបញ្ជូនករណីចោទថា ប្រធានាធិបតីពាក់ព័ន្ធអំពើពុករលួយ ដើម្បីឲ្យតុលាការស៊ើបអង្កេត និង​គាត់ក្តី។​

ប្រធានាធិបតីប្រេស៊ីលលោក​ Michel Temer បានថ្លែងស្វាគមន៍លទ្ធផលនៃការសម្រេចរបស់សភាក្នុងសំឡេងភាគច្រើន​ដែលលោក​បញ្ជាក់ថា នេះបានបង្ហាញភាពច្បាស់លាស់ និង មិនអាចប្រកែកបាន។​

ប្រធានាធិបតីរូបនេះ រងការចោទថា បានទទួលលុយសំណូកចំនួន​១២លានដុល្លារ ពីក្រុមហ៊ុនផលិតសាច់ទ្រង់ទ្រាយធំមួយឈ្មោះ​JBS ប៉ុន្តែលោកច្រានចោលការចោទប្រកាន់នេះ។​

នៅក្នុងសំណើសុំបញ្ជូនករណីប្រធានាធិបតីទៅតុលាការនេះ ក្នុងចំណោមសមាជិកសភា៥១៣ គឺ២៦៣ បានបោះឆ្នោតជំទាស់ ២២៧ គាំទ្រ លទ្ធផលនេះបង្ហាញពីភាពបរាជ័យនៃសំណើរបស់ក្រុមប្រឆាំង គឺដើម្បីអាចនាំករណីចោទប្រធានាធិបតីទៅតុលាការបាន ត្រូវការសំឡេងគាំទ្រ ២ភាគ៣ ស្មើនឹង ៣៤២សំឡេង។​

លោក​ Michel Temer ថ្លែងថា ការសម្រេចរបស់សភានៅពេលនេះគឺលទ្ធផលដែលទុកពេលឲ្យលោកធ្វើកំណែទម្រង់ដឹកនាំប្រទេសរហូតដល់ចុងឆ្នាំ២០១៨។ លោកថា ដល់ពេលដែលត្រូវវិនិយោគប្រទេសឲ្យរីកចម្រើនហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ