ត្រាំ ចុះហត្ថលេខាដាក់ទណ្ឌកម្ម​លើរុស្ស៊ីទាំងទើសទាល់​​

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ កាលពីថ្ងៃពុធម្សិលមិញបានចុះហត្ថលេខាលើច្បាប់ថ្មីស្តីពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីទាំងទើសទាល់ ឈានដល់រដ្ឋអំណាចទីក្រុងមូស្គូប្រកាសសង្គ្រាមពាណិជ្ជកម្មហើយថា ក្តីសង្ឃឹមក្នុងការទំនាក់ទំនងល្អជាមួយអាមេរិកត្រូវបានបញ្ចប់។​

សភាអាមេរិក​បានអនុម័តក្នុងសំឡេងច្រើនលើសលប់កាលពីសប្តាហ៍មុនក្នុងការដាក់ទណ្ឌលើប្រទេសរុស្ស៊ីពាក់ព័ន្ធការចោទថា បានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់អាមេរិកកាលពីចុងឆ្នាំ២០១៦ និង ការឈ្លានពានចូលកាន់កាប់ដែនដីគ្រីមៀរបស់អ៊ុយក្រែន។​

តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រគឺលោកត្រាំចុះហត្ថលេខាកាលពីម្សិលមិញនេះ ធ្វើឡើងដោយបិទទ្វារមិនមានការហែហម មានពិធីអធឹកអធម សមនឹងតួនាទីឬ ដូចទម្លាប់រមុនៗនោះទេ។ លោកត្រាំថ្លែងរិះគន់ថា ការដាក់ទណ្ឌកម្មនេះ មិនសាកសមជាមួយគោលនយោបាយអន្តរជាតិ​ដែលមុតស្រួចរបស់លោកនោះទេ។

ចំណែកខាងរុស្ស៊ីបានប្រកាសភ្លាមដែលថា ក្តីសង្ឃឹមនៃការពង្រឹកទំនាក់ទំនងល្អជាមួយរដ្ឋការរបស់លោកត្រាំ ត្រូវបានបញ្ចប់ហើយ ហើយប្រកាសថា នឹងប៉ះពាល់ច្រើនលើផ្នែកធ្វើពាណិជ្ជកម្មឬ ហៅថា សង្គ្រាមពាណិជ្ជកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ