អាជ្ញាធរវេណេហ្សូអេឡាថាការបោះឆ្នោតដំណើរការល្អ

អាជ្ញាធររៀបចំការបោះឆ្នោត​នៅប្រទេសវេណេហ្សូអេឡា ច្រានចោលការចោទថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅមានភាពចលាចល មិនអាចយកជាការបាននោះ ដោយអះអាងថា ការបោះឆ្នោតនោះត្រឹមត្រូវអាចយកជាការបាន។

ក្រុមហ៊ុនដែលជួយដល់ការរៀបចំប្រព័ន្ធបោះឆ្នោតបានអះអាងថា ការបោះឆ្នោតនោះមានភាពចលាចលគឺមានតែពលរដ្ឋប្រមាណ​ជាង១លាននាក់បានទៅបោះឆ្នោត​ គឺជាចំនួនតិចជារដ្ឋាភិបាលអះអាង។​ នេះបើតាមសារព័ត៌មាន​ BBC។​

ប៉ុន្តែអាជ្ញាធររៀបចំការបោះឆ្នោត​បានប្រតិកម្មត្រឡប់ហើយថា ការអះអាងនោះជា ការមិនទទួលខុសត្រូវ ដែលមិនមានការប៉ាន់ស្មានច្បាស់លាស់។​

ប្រធានាធិបតី Nicolas Maduro​ ថ្លែងថា ការបោះឆ្នោតនោះត្រឹមត្រូវ សេរីភាព និងតម្លាភាព អាចយកជាការបានមានពលរដ្ឋចូលរួមជាង៨លាននាក់ឬស្មើនឹងប្រមាណ​៤១,៥% ហើយសភាពធម្មនុញ្ញថ្មីនឹងប្រកាសបើកដំណើរការនៅថ្ងៃសុក្រស្អែកនេះ។​

ហេតុការណ៍បោះឆ្នោតនៅប្រទេសវេណេហ្សូអេឡាកាលពីថ្ងៃអាទិត្យមានហិង្សាកើតឡើងបណ្តាលឲ្យមនុស្សប្រមាណ​១០នាក់ស្លាប់ ហើយមេដឹកនាំគណបក្សប្រឆាំងចំនួន២រូបត្រូវបានចាប់បញ្ជូនទៅកាន់ពន្ធនាគារ នាំឲ្យមានការថ្កោលពីសហគមន៍អន្តរជាតិ​ រួមទាំងសហរដ្ឋអាមេរិកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ