ភ្លើងឆេះអគារខ្ពស់ជាងគេលើពិភពលោក​នៅឌូបៃ

អគារខ្ពស់ជាងគេនៅលើពិភពលោក​ស្ថិតនៅក្នុងតំបន់អគារខ្ពស់ៗផ្សេងទៀតនៅក្នុងទីក្រុងឌូបៃនៃប្រទេសអារ៉ាប់មីតអារ៉ាប់ បានឆេះជាលើកទី២ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ។​

តាមវីឌីអូ ដែលសារព័ត៌មាន BBC ផ្សព្វផ្សាយគឺបង្ហាញពីទិដ្ឋភាពពេលយប់ងងឹត មានអណ្តាតភ្លើងឆេះពីចំណុចកណ្តាលនៃអគាររាលដាលទៅផ្នែកខាងលើ ហើយបំណែកខ្លះនៃភ្លើងបានធ្លាក់ចុះមកក្រោម។​

ក្រោយហេតុការណ៍ភ្លើងឆេះកាលពីយប់មិញនេះអាជ្ញាធរថ្លែងថា ក្រុមការងារផ្នែកការពារជនស៊ីវិល បានជោគជ័យក្នុងការជម្លៀសអ្នកនៅក្នុងអគារនោះចេញដោយសុវត្ថិភាពដោយបញ្ជាក់ថា មិនមានអ្នករងរបួសនោះទេ។​ សមត្ថកិច្ចបញ្ជាក់ថា អគ្គីភ័យនោះស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។​

ទោះយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីបានជាភ្លើងឆេះអគារដែលខ្ពស់ជាងគេនៅពិភពលោកនេះទេ។​ អគារនេះរងការខូចខាតអស់មួយចំនួនដោយសារភ្លើងឆេះកាលពីឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ