ជនជាតិវៀតណាម​ដែលគេចាប់ពង្រត់បង្ហាញខ្លួន

អតីតប្រធានក្រុមហ៊ុនប្រេងជាក្រុមហ៊ុនរដ្ឋរបស់​វៀតណាមដែលអាល្លឺម៉ង់ចោទថា ត្រូវបានចាប់ពង្រត់បន្ទាប់ពីដាក់លិខិតសុំសិទ្ធិជ្រកកោន បានបង្ហាញមុខនៅកញ្ចក់ទូរទស្សន៍ហើយថា លោកមិនមានអ្នកណាចាប់ពង្រត់នោះទេ។​

លោក Trinh Xuan Thanh ថ្លែងថា លោកបានវិលត្រឡប់ទៅប្រទេសវៀតណាមវិញដោយខ្លួនឯង ដើម្បីបង្ហាញមុខចំពោះសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈម។​

រដ្ឋមន្ត្រីការបរទេសរបស់អាល្លឺម៉ង់ថ្លែងថា អតីតប្រធានក្រុមហ៊ុនប្រេងនោះពិតជាត្រូវបានចាប់ពង្រត់ចេញពីអាល្លឺម៉ង់ទៅកាន់ប្រទេសវៀតណាម​វិញប្រាកដមែនដែលថា សកម្មភាពនោះផ្ទុយពីច្បាប់អាល្លឺម៉ង់ និង ច្បាប់អន្តរជាតិ។​

លោក Trinh Xuan Thanh ប្រធានក្រុមហ៊ុនប្រេងរបស់រដ្ឋ PetroVietnam ហើយត្រូវបានចោទថា ធ្វើឲ្យបាត់បង់លុយជាតិ​ចំនួន​១៥០លានដុល្លារ។​ ក្រោយមកលោក​រត់គេចទៅអាល្លឺម៉ង់ដើម្បីសុំសិទ្ធិជ្រកកោន។ អាល្លឺម៉ង់ចោទថា មន្ត្រីទូត និង ចារកម្មរបស់វៀតណាមបានចាប់បញ្ជូនបុរសរូបនោះទៅកាន់ប្រទេសវៀតណាមវិញ។​

មេធាវីការពារលោក​ Trinh Xuan Thanh នៅប្រទេសអាល្លឺម៉ង់លោក​ស្រី​ Petra Schlagenhauf ថ្លែងថា កូនក្តីរបស់លោកស្រី​ត្រូវបានអាជ្ញាធរវៀតណាមបង្ខំឲ្យនិយាយ ដើម្បីលុបបំបាត់ការសង្ស័យជាសាធារណៈ។ លោកស្រីថា ពេលនេះមានការបារម្ភខ្លាំងពីសុខភាពកូនរបស់លោកស្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ