អំពើហឹង្សានៅភូមា សម្លាប់ពុទ្ធសាសនិកយ៉ាងតិច៦នាក់នៅភាគខាងលិច

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ជា​ជន​បះបោរ បាន​សម្លាប់​ពុទ្ធ​សាសនិក​យ៉ាង​តិច ៦​នាក់ នៅ​ភាគ​ខាង​លិច​ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ចំ​ពេល​ដែល​អំពើ​ហឹង្សា​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដក​ស្រង់​សម្ដី​មន្ត្រី​រដ្ឋាភិបាល​ភូមា ដែល​បាន​និយាយ​ថា កម្លាំង​សន្តិសុខ បាន​រក​ឃើញ​សាក​សព​បុរស ៣​នាក់ និង​ស្ត្រី ៣​នាក់ ត្រូវ​បាន​កាប់​សម្លាប់ និង​បាញ់​សម្លាប់ នៅ​ជួរ​ភ្នំ​ម៉ាយូ នៅ​ជិត​ទីក្រុង​មួងដាវ។

ការិយាល័យ​មេដឹកនាំ​ភូមា​អ្នកស្រី អ៊ុងសាន ស៊ូជី បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ពួក​បះបោរ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​សមាជិក​ជន​ជាតិ​ភាគ​តិច​ម៉្រូ ៦​នាក់​នោះ។

រដ្ឋ​រ៉ាក់ឃីន ដែល​សម្បូរ​ទៅ​ដោយ​ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា បាន​ធ្លាក់​ទៅ​ក្នុង​អំពើ​ហឹង្សា​ចាប់​តាំង​ពី​ខែ​តុលា​ឆ្នាំ​មុន នៅ​ពេល​ពួក​រ៉ូហ៊ីងយ៉ាង​បាន​សម្លាប់​ប៉ូលិស​ភូមា ៩​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ