កម្មកររាប់រយនាក់ចេញតវ៉ានៅកំពង់ផែ​​​​​​​​​​​កុងតឺន៍រធំបំផុតនៅហ្សាកាតា

កម្មករ​រាប់​រយ​នាក់ បាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​ឯ​កំពង់ផែ​កុងតឺន័រ​ធំ​បំផុត​របស់​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រតិបត្តិការ និង​ការ​ដឹក​ជញ្ជូន​កុងតឺន័រ​ចូល​កំពង់ផែន​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​សហជីព។

សហជីព​បាន​និយាយ​ថា បុគ្គលិក​ជិត ៧០០​នាក់ នៅ​ឯ​កំពង់ផែ​កុងតឺន័រ​អន្តរជាតិ​ក្នុង​ទីក្រុង​ហ្សាកាតា បាន​ចាក​ចេញ​ពី​ការងារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក ចូល​រួម​ធ្វើ​បាតុកម្ម​នេះ។

មេដឹកនាំ​សហជីព បាន​និយាយ​ថា បាតុកម្ម​នេះ​បាន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លើក​ដាក់​ និង​លើក​ចុះ​កុងតឺន័រ ព្រម​ទាំង​សកម្ម​ភាព​របស់​កំពង់ផែ។

មេដឹកនាំ​សហជីព​អះ​អាង​ថា កម្មករ​បាន​ទាមទារ​ប្រាក់​រង្វាន់​ពេញ​លេញ​ប្រចាំ​ឆ្នាំ​មុន បន្ទាប់​ពី​ត្រូវបាន​កាត់​ចេញ​ជាង ៤០​ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ