UN គ្រោងបោះឆ្នោតលើសេចក្ដីសម្រេច​​​​​​​​​​​​​ថ្មីនៅថ្ងៃនេះដើម្បីរាំងខ្ទប់ការនាំចេញ​​​​​​​​របស់កូរ៉េខាងជើង

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ គ្រោង​នឹង​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​ថ្មី​មួយ​ដែល​ស្នើ​ឡើង​ដោយ​អាមេរិក ក្នុង​បំណង​​កាត់​ផ្ដាច់​ចំណូល​ ៣​ពាន់​លាន​ដុល្លារ បាន​មក​ពី​ការ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​របស់​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ​បាន​ធ្វើ​តេស្ត​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ខែ​កក្កដា​កន្លង​មក​ថ្មីៗ​នេះ។ នេះ​ដោយ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

​អ្នក​កាទូត​ម្នាក់​ប្រចាំ​នៅ​ស្ថាប័ន​កំពូល​នេះ បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា គេ​មាន​ទំនុក​ចិត្ត​ថា សម្ព័ន្ធ​មិត្ត​កូរ៉េ​ខាង​ជើង មាន​ចិន និង​រុស្ស៊ី នឹង​គាំ​ទ្រ​សេចក្ដី​សម្រេច​នេះ ដែល​ត្រូវ​បាន​បញ្ជូន​​ទៅ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រុម​ប្រឹក្សា​នេះ នឹង​ត្រូវ​បោះ​ឆ្នោត​ស្វែង​រក​ការ​គាំ​ទ្រ​នៅ​រសៀល​ថ្ងៃ​នេះ ពី​សំណាក់​អាមេរិក ចិន រុស្ស៊ី បារាំង និង​អង់គ្លេស។

សេចក្ដី​សម្រេច​នេះ នឹង​ហាម​ឃាត់​មិន​ឲ្យ​កូរ៉េ​ខាង​ជើង​​នាំ​ចេញ​ធ្យូង​ថ្ម ដែក គ្រឿង​សមុទ្រ និង​ធន​ធាន​ដទៃ​ទៀត។ វា​ក៏​ហាម​ឃាត់​ប្រទេស​ដទៃ​ទៀត​មិន​ឲ្យ​បង្កើន​ចំនួន​ពលករ​កូរ៉េ​ខាង​ជើង​បម្រើ​ការងារ​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ