ប្រមុខកាទូតអាស៊ានយល់ព្រមលើ​​​​​​​គោលការណ៍ក្រមប្រតិបត្តិសមុទ្រចិន​​​​​​ខាងត្បូង

ក្រុម​ប្រមុខ​កាទូត​អាស៊ាន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​យល់​ព្រម​​លើ​​គោលការណ៍​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​នឹង​បំណង​លើក​យក​ក្រម​នេះ​ទៅ​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-ចិន នៅ​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី។

ការ​យល់​ព្រម​ពី​ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បើក​ផ្លូវ​សម្រាប់​ជំហ៊ាន​បន្ទាប់​នៅ​ក្នុង​ការ​ចរចា​ពី​ក្រម​ប្រតិបត្តិ ដើម្បី​គ្រប់​គ្រង​ជម្លោះ​ដែន​ទឹក។

ព័ត៌មាន​នេះ ត្រូវ​បាន​ប្រាប់​​ឲ្យ​ដឹង​តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ហ្វីលីពីន អំឡុង​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ​​ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាននៅ​ទីក្រុង​ម៉ានីល។

ក្រម​ប្រតិបត្តិ​នេះ ត្រូវ​បាន​យល់​ព្រម​កាល​ពី​ខែ​ឧសភា​កន្លង​មក បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​រវាង​ក្រុម​មន្ត្រី​អាស៊ាន និង​ចិន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ