ប្រមុខកាទូតអាស៊ានបង្ហាញក្ដីកង្វល់​​​​​ខ្លាំងជុំវិញការបាញ់គ្រាប់មីស៊ីលកូរ៉េខាងជើង

ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង ទៅ​នឹង​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ ដែល​កើត​ចេញ​ពី​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី Channel News Asia។

សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អំឡុង​ពេល​ពួកគេ​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល។ សេចក្ដី​ថ្លែងការណ៍​នោះ បាន​លើក​ឡើង​ថា ដំណើរ​វិវត្ត​ទាំង​នេះ បាន​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​ក្នុង​តំបន់ និង​ពិភព​លោក។

ក្រុម​ប្រមុខ​ការទូត​អាស៊ាន បាន​ជំរុញ​ទៅ​កូរ៉េ​ខាង​ជើង​ឲ្យ​អនុវត្ត​ឲ្យ​បាន​​ពេញ​លេញ​ជា​បន្ទាន់​ ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ នៅ​ក្រោម​សេចក្ដី​សម្រេច​ពាក់​ព័ន្ធ​ទាំង​អស់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​បាន​ថ្លែងការណ៍​បែប​នេះ ចំ​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​លើ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​រដ្ឋ​ឯកោ​​មួយ​នេះ បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​កាល​ពី​សប្ដាហ៍​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ