មេបញ្ជាការយោធាឥណ្ឌូនេស៊ីម្នាក់បញ្ជាឲ្យបាញ់អ្នកដុតបំផ្លាញព្រៃ

មន្ត្រី​យោធា​នៅ​កោះ​ចាំប៊ី ប្រទេស​ឥណ្ឌូនេស៊ី បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាញ់​នរណា​ដែល​បាន​ដុត​ព្រៃ ខណៈ​ដែល​អាជ្ញាធរ​ប្រទេស​នេះ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ ដែល​បង្ក​ជា​ផ្សែង​គ្រប​ដណ្ដប់​លើ​តំបន់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន  Reuters។

បើ​តាម Reuters ខេត្ត​ចំនួន ៥​ របស់​ឥណ្ឌូនេស៊ី ត្រូវ​បាន​ប្រកាស​​អាសន្ន​អំពី​ភ្លើង​ឆេះ​ព្រៃ ដោយ​ព្រៃ​ឈើ​ជាច្រើន​កន្លែង​ត្រូវ​ភ្លើង​ឆាប​ឆេះ​ក្នុងរយៈ​ពេល​មួយ​សប្ដាហ៍​មក​នេះ។

អាជ្ញាធរ​ឥណ្ឌូនេស៊ី​ រួម​ទាំង​កង​ទ័ព​ផង​ដែរ កំពុង​តែ​ព្យាយាម​គ្រប់​គ្រង​ស្ថានការណ៍​នេះ។

មេ​បញ្ជាការ​កង​ទ័ព​នៅ​ខេត្ត​ចាំប៊ី លោក រីហ្វ្រីហ្សាល់ បា​ន​និយាយ​ថា លោក​​សង្កត់​ធ្ងន់​នូវ​ចំណុច​នេះ​ទៅ​ដល់​ប្រជាជន​ជាច្រើន​ដង​ហើយ ហើយ​ចង់​បង្ហាញ​ពី​ជំហរ​ប្រកាន់​តឹង​ចំពោះ​បញ្ហា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ