UN សម្រេចដាក់ទណ្ឌកម្មលើការ​​​​​​​​​​​​នាំចេញ​​​​​​​​​​​កូរ៉េខាងជើងក្រោយតេស្តមីស៊ីល

ដូច​ការ​រំពឹង​ទុក​មែន ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​យប់​មិញ​នេះ បាន​សម្រេច​ជា​ឯកឆ័ន្ទ​​លើ​​ទណ្ឌកម្ម​ថ្មី​​​ដាក់​ទៅ​លើ​កូរ៉េ​ខាង​ជើង ដែល​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ចំណូល​ប្រចាំ​ឆ្នាំ ៣​ពាន់​លាន​ដុល្លារ បាន​មក​ពី​ការ​នាំ​ចេញ​របស់​រដ្ឋ​ឯកោ​មួយ​នេះ បន្ទាប់​ពី​របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ថ្មី​ម្ដង​ទៀត។ នេះដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេចក្ដី​សម្រេច​ដែល​ស្នើ​ឡើង​ដោយ​អាមេរិក បាន​ហាម​ឃាត់​ការ​នាំ​ចេញ​រ៉ែ​ធ្យូង​ថ្ម ដែក សំណ និង​អាហារ​សមុទ្រ។ សេចក្ដី​សម្រេច​នេះ​ក៏​បាន​ហាម​ឃាត់​បណ្ដា​ប្រទេស​នានា មិន​ឲ្យ​បង្កើន​ចំនួន​ពលករ​កូរ៉េ​ខាង​ជើង​ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ពោល​គឺ​បាន​ហាម​ឃាត់​នូវ​ការ​វិនិយោគ​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នកស្រី Nikki Haley បាន​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា វិធានការ​ដទៃ​ទៀត​ ត្រូវ​តែ​ប្រកាន់​យក។ អ្នកស្រី​ថា អាមេរិក​កំពុង​ និង​បន្ត​​ចាត់​វិធានការ​បង្ការ​សំខាន់ៗ ដើម្បី​ការពារ​ខ្លួន និង​សម្ព័ន្ធ​មិត្ត។

កូរ៉េ​ខាង​ជើង​បាន​ចោទ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ថា បាន​បង្កើន​ភាព​តាន​តឹង​ តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ