ចិនជំរុញឲ្យកូរ៉េខាងជើងបោះបង់និង​​ឈប់សាកល្បងអាវុធនុយក្លេអ៊ែ

រដ្ឋមន្ត្រីការបរទេសរបស់ចិន​បានជំរុញដល់កូរ៉េខាងជើងជាសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យទម្លាក់ចោលកម្មវិធី និង បញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែ ការលើកឡើងនេះធ្វើឡើងភ្លាមៗក្រោយប៉ុន្មានម៉ោង​ដែលអង្គការសហប្រជាជាតិ​បានសម្រេចដាក់ទណ្ឌកម្ម។​

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងថា លោក​បានថ្លែងជំរុញលោក រី យ៉ុងហូ គណៈប្រភូកូរ៉េខាងជើងនៅពេលប្រជុំនៅក្នុងប្រទេសហ្វីលីពីនកាលពីម្សិលមិញរៀបចំដោយអង្គការសហប្រជាជាតិដើម្បីដោះស្រាយជាថ្មីទៀតលើបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។ នេះបើតាមសារព័ត៌មាន BBC។​

ប៉ុន្តែលោក វ៉ាង យី មិនបានបញ្ជាក់ថា ខាងភាគីកូរ៉េខាងជើងមានប្រតិកម្មឆ្លើយតបយ៉ាងណា​ចំពោះការលើកស្នើឡើងនោះទេ។​

នៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេសហ្វីលីពីនកាលពីម្សិលមិញ ស្តីការហាមដល់ការបន្ថែមការវិនិយោគ និង ការធ្វើសកម្មភាពបន្ថែមទៀតលើកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​អនុម័តទាំងស្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ