ជំនន់នៅវៀតណាមស្លាប់អស់២៦នាក់ខូចខាតទ្រព្យសម្បត្តិ​៤១លានដុល្លារ​

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាម​បានចេញផ្សាយរបាយការណ៍នៅថ្ងៃចន្ទនេះថា ទឹកជំនន់ប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបណ្តាលឲ្យមនុស្សចំនួន​២៦នាក់ស្លាប់ បាត់ខ្លួន​១៥នាក់ និង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់​ប្រមាណ​៤១លាន​ដុល្លារ។​

ទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយថា  សមត្ថកិច្ចកំពុងបន្តស្វែងរកអ្នកដែលបាត់ខ្លួននៅតំបន់ដែលមានភ្លៀងខ្លាំង បាក់ដី ស្ពាន និងខូចខាតប្រព័ន្ធទឹកជាដើម​។​

របាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ជំនន់បានកើតឡើងនៅខេត្តចំនួន​៤ បណ្តាលឲ្យខូចខាត ប្រព័ន្ធទឹក ផ្ទះប្រមាណ​២០០ត្រូវបំផ្លាញ និងផ្ទះជាង​៤០០ត្រូវខូចខាត។​

រ៉យទ័រឲ្យដឹងទៀតថា ពេលអាជ្ញាធរវៀតណាម​កំពុងជួបបញ្ហាដោះស្រាយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង ការជម្លៀសប្រជាពលរដ្ឋរៀបចំទីតាំងថ្មីឲ្យពួកគាត់នៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ