រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិងខាងត្បូងជួបគ្នា​

មន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើងនិងខាងត្បូងបានជួប​ប្រជុំគ្នាដាច់ដោយឡែក ក្រៅកិច្ចប្រជុំនៅក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យម្សិលមិញ​ ហើយត្រូវបានសារព័ត៌មានកូរ៉េខាងត្បូងយ៉ុងហាប់ដកស្រង់ចុះផ្សាយនៅថ្ងៃចន្ទនេះ។​

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង កាង គីយ៉ុងវ៉ា បានថ្លែងថា លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង​រីយ៉ុងហូ នៅក្នុងពិធី​អាហារពេលល្ងាចក្រៅ​កិច្ច​ប្រជុំមួយ​កាលពីម្សិលមិញ។​

ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងត្បូងបានជំរុញឲ្យកូរ៉េខាងជើង ទទួលការស្នើឲ្យមានការជជែកគ្នារវាងយោធាថ្នាក់ក្រោមនៃប្រទេសទាំងពីរដែលកំពុងមានការបែកបាក់នៅឧបទ្វីបកូរ៉េ និង ស្នើឲ្យមានការពិភាក្សាបន្តជុំថ្មី​ទៀត​ ឲ្យគ្រួសារដែលបែកបាក់ ដោយសារម្ខាងនៅកូរ៉េខាងជើង និង កូរ៉េខាងត្បូងបាន​ជួបគ្នា។​

ប៉ុន្តែខាងកូរ៉េខាងជើង​បាន​ឆ្លើយតប​ដោយមិនទទួលយកដោយចោទថា កូរ៉េខាងត្បូងបានសហការជាមួយអាមេរិក ដាក់សម្ពាធលើកូរ៉េខាងជើង​។​

ប្រធានាធិបតីកូរ៉េខាងត្បូងដែលទើបជាប់ឆ្នោតថ្មី លោក មូន ជែអ៊ីន បានសន្យាបន្ថយភាពតានតឹង និងធ្វើយ៉ាងណាឲ្យមានការផ្សះផ្សាវាងកូរ៉េទាំងពីរ ប៉ុន្តែការតាំងចិត្តរបស់លោក​ហាក់មិនបានផលទេ ដោយសារមិនមានការសហការពីកូរ៉េខាងជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ