កូរ៉េខាងជើងប្តេជ្ញាសងសឹកអាមេរិកករណី UN ដាក់ទណ្ឌកម្ម​ថ្មី​

កូរ៉េខាងជើងបានប្រកាសប្តេជ្ញាក្នុងការធ្វើសកម្មភាពសងសឹកជាមួយសហរដ្ឋអាមេរិក ចំពោះការរៀបចំជំរុញ​ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មជាថ្មីទៀត​ប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួននៅពេលថ្មីៗនេះ។​

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង ​KCNA បានចុះផ្សាយថា ទណ្ឌថ្មីៗ ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​បានអនុម័តជាឯកឆន្ទ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ គឺជាការបំពានដោយហិង្សាលើដែនអធិបតេយ្យភាពរបស់កូរ៉េខាងជើង។ នេះបើតាមសារព័ត៌មាន BBC។​

ដាច់ដោយឡែកពីគ្នាជុំវិញបញ្ហានេះ កូរ៉េខាងត្បូងថ្លែងថា កូរ៉េខាងជើង​បានបដិសេធការស្នើឲ្យមានការពិភាក្សាគ្នាជាច្រើន​ ដើម្បីស្វែងរកដំណោះស្រាយ។

ទណ្ឌកម្មនេះ ធ្វើឡើងក្នុងបំណង ដើម្បីកាត់បន្ថយការនាំចេញទំនិញរបស់កូរ៉េខាងជើងទៅកាន់ប្រទេសផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ