អ្នកជំនាញការទូតថា អាស៊ានជួបបញ្ហាប្រឈមថ្មី

អ្នកជំនាញផ្នែកការទូតអះអាងថា ប្រជាជាតិនៅក្នុងតំបន់អាស៊ាន​ជួបបញ្ហាប្រឈមថ្មី ពិបាកក្នុងការទាញយកប្រយោជន៍រួមសម្រាប់ប្រជាជន​ជាង ៦០០លាននាក់នៅក្នុងតំបន់ ដោយសារតែបញ្ហាផ្ទុះឡើងទាក់ទងនឹងការបែងចែកជនជាតិភាគតិច និង ក្រុមកាន់សាសនាផ្សេងៗគ្នា។​

សារព័ត៌មាន Channel News Asia បានផលិត​វិឌីអូឯកសារសម្រាប់ខួប៥០ឆ្នាំនៃការបង្កើតអាស៊ាន​នៅថ្ងៃទី៨ខែសីហានេះ បានសម្ភាសន៍អ្នកការទូតជាន់ខ្ពស់មួយចំនួនចូលរួមមតិយោបល់។​

លោក Kishore Mahbubani ប្រធានផ្នែក​គោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Lee Kuan Yew  ថ្លែងថា បញ្ហាប្រឈមរបស់របស់អាស៊ានគឺ ប្រជាពលរដ្ឋនៅតំបន់ផ្សេងៗគ្នាច្រើន​រស់នៅជាលក្ខណៈបែងចែងជាក្រុមជនជាតិភាគតិច និង ក្រុមមានប្រពៃណីសាសនាផ្សេងៗគ្នា ក្នុងចំណោមប្រជាជនប្រមាណ​៦៣០លាននាក់។

កាលពីឆ្នាំ២០១៦ កន្លងទៅជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា រងការបង្ក្រាបខ្លាំងពីក្រុមយោធា ហើយពួកគេរាប់សែននាក់បានជម្លៀសទៅកាន់ប្រទេសផ្សេងៗរួមទាំងថៃ បង់ក្លាដេស និង ម៉ាឡេស៊ីជាដើម​។ បច្ចុប្បន្នប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីនកំពុងជួបបញ្ហាប្រឈមខ្លះ ករណីក្រុមភេរវកម្ម​ ហើយមានការរឹតបន្តឹងខ្លាំងចំពោះជនអន្តោប្រវេសន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ