ចិននិងវៀតណាម​លុបចោលការប្រជុំ​ ខណៈស្ថានភាពតានតឹងសមុទ្រខាងត្បូង

ចិននិងវៀតណាមបានលុបចោលគម្រោងជូបគ្នាក្រៅកិច្ចប្រជុំនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ខណៈភាពតានតឹងនៅសមុទ្រចិនខាងត្បូងប្រទេសទាំងពីរប្រឈមមុខដាក់គ្នាខ្លាំង។​

កាលពីថ្ងៃអាទិត្យវៀតណាម​បានចេញសេចក្តីថ្លែងការណ៍ដោយបានបង្ហាញការព្រួយបារម្ភ ចំពោះកសាងអគារ និង ពង្រីកមូលដ្ឋានទ័ពនៅលើកោះក្នុងសមុទ្រចិនខាងត្បូង។ ដែលកង្វល់នេះលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។​

វៀតណាមក៏បានប្រើប្រាស់ពាក្យសម្តីខ្លាំង ប្រឆាំងចិន​ដែលអះអាងថា ចង់ដណ្តើមផ្លូវទឹកនៅសមុទ្រចិនខាងត្បូងទាំងអស់។ ផ្លូវទឹកនៅសមុទ្រចិនខាងត្បូង​ទទួលបានកម្រៃពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រមាណ​៣ទ្រីលានដុល្លារក្នុង១ឆ្នាំ។​

ស្ថានទូតចិននៅហ្វីលីពីន​មិនបានបញ្ជាក់មូលហេតុដែលរដ្ឋមន្ត្រីការបរទេសចិន​លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម ប៊ីញមីញ​លប់ចោល គម្រោងជួបគ្នានោះទេ។​

ជម្លោះរវាងចិន និង វៀតណាម​បានកើនឡើងកម្ពៅបន្ថែមទៀតចាប់តាំងពីខែមិថុនាកន្លងទៅ ក្រោយពេលដែលវៀតណាម​ចាប់ផ្តើម​ជីកយកប្រេង និង ឧស្ម័ននៅតំបន់មានជម្លោះជាមួយចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ