លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនធំៗរបស់ជប៉ុនមកវិនិយោគនៅកម្ពុជា ដើម្បីបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនថវិកាសម្រាប់ប្រទេសជាតិទាំងមូល។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះធ្វើឡើងកាលពីថ្ងៃចន្ទម្សិលមិញ ពេលលោកធ្វើដំណើរទស្សនកិច្ចទៅប្រទេសជប៉ុន ហើយបានជួបអ្នកវិនិយោគមួយចំនួន។ លោកបានជំរុញលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងនោះបង្កើនការវិនិយោគនៅកម្ពុជា ពិសេសវិនិយោគលើវិស័យឧស្សាហកម្ម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ៊្វេសប៊ុករបស់លោកថា «ការវិនិយោគលើវិស័យឧស្សហកម្ម ដើម្បីបង្កើនការងារនិងប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបង្កើនថវិកាសម្រាប់ប្រទេសជាតិទាំងមូលផងដែរ»។
លោក ហ៊ុន សែន បានអះអាងប្រាប់អ្នកវិនិយោគជប៉ុនទាំងនោះថា កម្ពុជាកំពុងមានសន្តិភាពពេញលេញ គឺបានទាក់ទាញនិងផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា៕
ម៉ាប់ ស៊ុយ [email protected]