អាជ្ញាធរម៉ាឡេស៊ី​ឃាត់ខ្លួនមនុស្សជាង៤០០សង្ស័យភេរវករ

អាជ្ញាធរ​ម៉ាឡេស៊ី បានវាយឆ្មក់ និង ត្រួតពិនិត្យកន្លែងមួយចំនួនរកឃើញថា អ្នកដែលសង្ស័យជាក្រុមភេរវករ មកពីបណ្តាលប្រទេសផ្សេងៗ ចំនួន​ជាង៤០០នាក់។

អាជ្ញាធរម៉ាឡេស៊ីបានស្រាវជ្រាវរកគោលដៅសំខាន់ៗមួយចំនួន​ក្នុងទីក្រុងកូឡាឡាំពួរ។ យុទ្ធនាការអាជ្ញាធរបានធ្វើនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយផ្តោតលើជនបរទេសពីបង់ក្លាដេស ឥណ្ឌា និងប៉ាគីស្ថាន។ ​នេះបើតាមសារព័ត៌មាន BBC។​

ម៉ាស៊ីនត្រួតពិនិត្យលិខិតឆ្លងដែន ​ស្វែងរកអ្នកប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយក៏ស្ថិតនៅក្នុងក្រុមដែលសង្ស័យថា ពួកភេរវកម្មផងដែរ។​

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរម៉ាឡេស៊ីមានការឹតបន្តឹងខ្លាំងលើសន្តិសុខ ពិសេសត្រួតពិនិត្យលើក្រុមភេរវកម្ម ក្រោយដែលមានរបាយការណ៍ថា ក្រុមភេរវកម្មកំពុងរៀបចំពង្រឹងមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ