ប្រធានាធិបតីកេនយ៉ាជំរុញឲ្យអ្នកបោះឆ្នោតប្រកាន់ភ្ជាប់នូវសន្តិភាព​

ប្រធានាធិបតីកេនយ៉ាបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលទៅបោះឆ្នោតទាំងអស់ប្រកាន់ភ្ជាប់នូវគំនិតសន្តិភាព​ ខណៈការបោះឆ្នោតសកលចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារនេះ ហើយមានការព្រួយបារម្ភខ្លាំងថា លទ្ធផលនៃសន្លឹកឆ្នោតនឹងនាំឲ្យមានហិង្សាកើតឡើងរវាងក្រុមមាននិន្នាការនយោបាយផ្សេងៗគ្នា។

ប្រធានាធិបតី​ Uhuru Kenyatta ថ្លែងតាមកញ្ចក់ទូរទស្សន៍នៅល្ងាចថ្ងៃចន្ទម្សិលមិញ ឲ្យអ្នកបោះឆ្នោតបង្ហាញនូវគំនិតសន្តិភាព។ លោកជំរុញឲ្យប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតចំនួន​១៩លាននាក់​ចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ប៉ុន្តែលោករំលឹកថា ត្រូវចូលរួមដោយសន្តិភាពតម្រង់តាមបន្ទប់ការិយាល័យបោះឆ្នោត​។

គូរប្រជែងរបស់ប្រធានាធិបតី ​Kenyatta ច្រើនឆ្នាំមកនេះ គឺលោក​ Raila Odinga មិនបានអំពាវនាវសារសន្តិភាពដល់ម្ចាស់ឆ្នោតនេះទេ។​

លោក​ Kenyatta អាយុ៥៥ឆ្នាំ កំពុងធ្វើសកម្មភាពឆ្ពោះទៅរកការកាន់អំណាចនៅអាណត្តិទី២របស់លោក​បន្តទៀត។​ លោកស្នើឲ្យអ្នកបោះឆ្នោតទាំងអស់ក្រោយពេលបោះឆ្នោតត្រូវត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំស្តាប់លទ្ធផលដោយមានភាពស្ងៀមស្ងាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ