អត្រាកំណើនសេដ្ឋកិច្ចរបស់ចិនបានថយចុះ

អត្រាកំណើនសេដ្ឋកិច្ចរបស់ចិននៅក្នុងខែកក្កដាកន្លងទៅនេះ បានធ្លាក់ចុះ បើប្រៀបធៀបនិងខែកន្លងទៅ ដែលចំនួនទាបជាការរំពឹងទុកចំពោះចលករដែលបានបង្ហាញកាលពីពេលមុន។

អ្នកវិភាគថ្លែងថា អត្រានៃការនាំចេញ និង ចាំចូលហាក់មានការរឹងមាំនៅពេលកន្លងទៅ ប៉ុន្តែថា របាយការណ៍នៅមួយរយៈកាលចុងក្រោយនេះ បានធ្លាក់ចុះ។​ នេះបើតាមភ្នាក់ងារសារព័ត៌មាន AFP។​

អត្រានាំចេញបានកើនឡើង​៧,២% នៅប៉ុន្មានឆ្នាំបន្តបន្ទាប់កន្លងទៅនេះ ដែលស្ថិតនៅក្នុងទំហំទឹកប្រាក់ ១៩៣,៦៥ ពាន់លានដុល្លារ។ ក្រុមអ្នកគ្រប់គ្រងអតិថិជនប៉ាន់ប្រមាណថា អត្រាកំណើនអាចស្ថិតនៅក្នុង១១% ប៉ុន្តែការប៉ាន់ស្មាននេះបានខុស។​

ចំណែកអត្រាកំណើន​ការនាំចូលប្រចាំឆ្នាំ​ស្ថិតនៅក្នុងទំហំ ១១% ដែលប្រៀបធៀបទៅនឹងការរំពឹងទុកកើនឡើងដល់​១៨% ស្មើនឹងទឹកប្រាក់ប្រមាណ ១៤៦,៩ពាន់លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ