រញ្ជួយដីនៅចិន​ស្លាប់៩នាក់​របួស១៦៤នាក់​

រញ្ជួយដីនៅតំបន់ភ្នំនិងផ្លូវនៅភាគនិរតីរបស់ចិនក្នុងខេត្តស៊ីឈាន់ កាលពីម្សិលមិញ បានបណ្តាលឲ្យមនុស្សចំនួន​៩នាក់ស្លាប់ ក្នុងនោះរួមមាន​ភ្ញៀវទេចរណ៍៦នាក់ និង មនុស្ស១៦៤នាក់ផ្សេងទៀតរងរបួស។​

អ្នកភូមិសាស្ត្ររបស់អាមេរិក​ថ្លែងថា រញ្ជួយដីបានញ័រទំហំ២០០គីឡូម៉ែត្រ នៅភាគពាយព្យទីក្រុងហ្គួនយួន កាលពីល្ងាចថ្ងៃអង្គការម្សិលមិញ នៅក្នុងជម្រៅ១០គីឡូម៉ែត្រ។ ​នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មន្ត្រីរបស់ចិន​ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួនៅព្រឹកថ្ងៃពុធនេះថា ភ្ញៀវទេសចរប្រមាណ ៣១ ៥០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ដែលមានការរញ្ជួយដីនោះ។​

​ក្រុមមន្ត្រីពន្លត់អគ្គីភ័យបានថ្លែងថា សណ្ឋាគារមួយនៅកន្លែងរញ្ជួយដីនោះ អ្នកទទួលភ្ញៀវម្នាក់ និង មនុស្សមួយចំនួនទៀតជាប់នៅក្នុងនោះ ចំណែក​មនុស្ស២៨០០នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីសណ្ឋគារនោះ ដោយសន្តិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ