កូរ៉េខាងជើងកំពុងពិចារណាបាញ់មីស៊ីលទៅមូលដ្ឋានទ័ពអាមេរិក​

កូរ៉េខាងជើង​កំពុងពិចារណា ក្នុងការបាញ់មីស៊ីលទៅមូលដ្ឋានអាកាសរបស់អាមេរិកនៅលើកោះមួយស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ជាការសងសឹកករណីដែលអង្គការសហប្រជាជាតិដាក់ទណ្ឌកាលពីពេលថ្មីៗនេះ។​

កោះនោះ​ជាមូលរដ្ឋានទ័ពអាកាសអាមេរិកដែល កូរ៉េខាងជើងកំពុងរៀបចំក្នុងការបាញ់មីស៊ីលទៅឈ្មោះ កោះ Guam ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។​

សារវាយប្រហារដោយគ្រាប់មីស៊ីលនេះ កូរ៉េខាងជើងប្រកាសឡើងក្រោយពេលប៉ុន្មានម៉ោង​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ បាន​គំរាមផ្ទុះអាវុធជាមួយកូរ៉េខាងជើង។​

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងចុះផ្សាយថា ពួកគេកំពុងពិចារណាក្នុងការបាញ់មី​កម្រិតមធ្យមទៅលើកោះ​Guam ដែលទីនោះគឺជាមូលដ្ឋានវាយ​ប្រហារសំខាន់មួយរបស់អាមេរិក។​

នៅពេលថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសកូរ៉េខាងជើង ដើម្បីហាមឃាត់ការធ្វើសកម្មភាពរបស់មន្ត្រីជំនាញ និង ជំរុញឲ្យទម្លាក់កម្មវិធីអាវុធនុយក្លេអ៊ែ។ ប៉ុន្តែកូរ៉េខាងជើង​ចាត់ទុកថា នោះគឺជាការគំរាមកំហែងបំពានដោយហិង្សាលើដែនអធិតេយ្យភាពរបស់ខ្លួន​។ កូរ៉េខាងជើងចាត់ទុកថា ការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតនេះគឺអាមេរិក​ជាអ្នកដឹកមុខគេក្នុងការរៀបចំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ