មេបក្សប្រឆាំងកេនយ៉ាថាប្រព័ន្ធបោះឆ្នោត​ត្រូវគេ Hack

មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកេនយ៉ាជាបេក្ខជនប្រធានាធិបតី​លោក​ Raila Odinga ថ្លែងថា ប្រព័ន្ធ​ទិន្នន័យលទ្ធផលបោះឆ្នោតត្រូវបានគេ Hack លួចចូលកែទិន្នន័យ។​

មេដឹកនាំគណបក្សប្រឆាំងរូបនេះ បានប្រកាសច្រានចោលទ្ធផលបណ្តោះអាសន្ន​នៃការបោះឆ្នោតដែលចេញផ្សាយកាលពីម្សិលមិញ គឺបង្ហាញថា ប្រធានាធិបតី​ Uhuru Kenyatta ទទួលបានជ័យជម្នះ។

មន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនទាន់មានប្រតិកម្មយ៉ាងណាចំពោះការចោទប្រកាន់ពីមេដឹកនាំគណបក្សប្រឆាំងនេះនៅឡើយទេ ប៉ុន្តែអ្នកនយោបាយនានាអំពាវនាវមហាជនរក្សាភាពស្ងប់ស្ងាត់ រងចាំដំណោះស្រាយបន្តបន្ទាប់ទៀត។​

អ្នកតាមដាននានាបង្ហាញការព្រួយបារម្ភខ្លាចមានជម្លោះដូចការបោះឆ្នោតកាលពី១០មុនទៀត ដែលបណ្តាលឲ្យមនុស្សប្រមាណ​១១០០នាក់ ស្លាប់ និង ជាង ៦០០ ០០០នាក់ ត្រូវជម្លៀសចេញពីទីលំនៅឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ