ប្រមុខ​ការពារ​ជាតិ​អាមេរិក​ព្រមាន​កូរ៉េ​ខាង​ជើង​ថា កំពុង​បំផ្លាញ​ប្រជាជន​ខ្លួន​ឯង

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​ព្រមាន​ទៅ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃម្សិល​មិញ​ថា ប្រទេស​នេះ​​នឹង​កាន់​តែ​ផ្គើន​នឹង​ជម្លោះ​នឹង​អាមេរិក ដោយ​បាន​ប្រាប់​ក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ឈប់​នូវ​ការ​ពិចារណា​លើ​ទង្វើ​ណា​មួយ​ដែល​បង្ក​ហានិភ័យ​ដល់​ប្រជាជន​របស់​ខ្លួន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Mattis បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា កូរ៉េ​ខាង​ជើង​ត្រូវ​តែ​រើស​យក​បញ្ឈប់​ការ​ផ្ដាច់​ខ្លួន​ឯង​ឲ្យ​ឯកោ និង​ជំហរ​បន្ត​ផលិត​អាវុធ​នុយក្លេអ៊ែរ។

លោក​បន្ត​ថា កូរ៉េ​ខាង​ជើង​គួរ​តែ​បញ្ឈប់​ការ​ពិចារណា​នូវ​សកម្មភាព​ណា​ដែល​នឹងនាំ​ទៅ​រក​ការ​បញ្ចប់​របប​នេះ និង​បំផ្លាញ​ប្រជាជន​របស់​ខ្លួន។

ការ​លើក​ឡើង​របស់​ប្រមុខ​មន្ទីរ​ប៉ង់តាកោណ​រូប​នេះ បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចេញ​​នូវ​ការ​ព្រមាន​​ទៅ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ដោយ​បាន​ប្រាប់ថា ​ក្រុង​ព្យុងយ៉ាង​​​កំពុង​ប្រលែង​លេង​នឹង​ភ្លើង ដោយសារ​តែ​កម្មវិធី​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក Mattis បាន​និយាយ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បច្ចុប្បន្ន​នេះ មាន​សំឡេង​មូល​គ្នា ក្រោយ​ពី​បាន​អនុម័ត​យល់​ព្រម​ជា​ឯកឆ័ន្ទ​លើ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ