ប្រជាជន​ជិត​៦​ម៉ឺន​នាក់​ភៀស​ខ្លួន ក្រោយ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​១៩​នាក់

ប្រទេស​ចិន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ជម្លៀស​ប្រជាជន​ជិត ៦​ម៉ឺន​នាក់ នៅ​តំបន់​ភ្នំ​នៅ​ភាគ​និរតី​ប្រទេស បន្ទាប់​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៩​នាក់ ដោយ​បាន​វាយ​ប្រហារ​ទៅ​លើ​តំបន់​មួយ​ធ្លាប់​ទទួល​រង​គ្រោះ​រញ្ជួយ​ដី​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៨​កន្លង​មក​។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រញ្ជួយ​ដី​កម្រិត ៦.៥​រ៉ិចទ័រ បាន​វាយ​ប្រហារ​ខេត្ត​ស៊ីឈួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដោយ​បាន​បំផ្លាញ​ផ្លូវ​ហាយវ៉េ​នៅ​តំបន់​ភ្នំ បង្ក​ឲ្យ​មាន​ការ​រអិល​បាក់​ដី បំផ្លាញ​អគារ និង​បង្ក​ឲ្យ​អ្នក​ស្រុក​ភ័យ​ខ្លាច ហើយ​រត់ចេញ​ពី​អគារ​នានា។

រដ្ឋបាល​ខេត្ត​នេះ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ទេសចរ​ភាគ​ច្រើន ដែល​ជាប់​នៅ​ឧទ្យាន​ជាតិ​ដ៏​ល្បី​មួយ ត្រូវ​បាន​ជម្លៀស​ចេញ បន្ទាប់​ពី​សម្រាក​លម្ហែ​នៅ​លើ​ទីលំហរ​មួយ​យប់។

យោង​តាម​អាជ្ញាធរ​ខេត្ត​នេះ ពលរដ្ឋ​នៅ​ខេត្ត​នោះ ក៏​នឹង​ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​ទីតាំង​មាន​សុវត្ថិភាព​ផង​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួ បាន​រាយការណ៍​ថា រញ្ជួយ​ដី​នោះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៩​នាក់ និង​បង្ក​ឲ្យ​មនុស្ស​ជាង ២​ម៉ឺន ៦​ពាន់ ៣​រយ​នាក់​រង​របួស​ធ្ងន់​ធ្ងរ ក្នុង​នោះ​មាន​ទេសចរ​បរទេស​ ២​នាក់​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ